ក្រុមជម្រើសជាតិ U20 កម្ពុជា បានត្រឹមលទ្ធផលស្មើនឹង ក្រុមជម្រើសជាតិ U20 សិង្ហបុរី នូវលទ្ធផល១-១ ក្របខ័ណ្ឌ AFC U20 CHAMPIONSHIP 2023 នៅទីលាន Republican Central ក្នុងប្រទេសតាជីគីស្ថាន នៅថ្ងៃនេះ។
ទាំងតង់ទី១ និងទី២ ក្រុមទាំងពីរខាងលើបានធ្វើល្អដូចគ្នា និងមានការប្រទាញប្រទង់គ្នា ជាពិសេសគឺកម្ពុជារកឱកាសស៊ុតបានច្រើន។
នៅក្នុងតង់ទី១ ខ្សែការពារសិង្ហបុរី Danial Scott Crichton បានស៊ុតចូលមុននៅនាទីទី២៨ ដោយកម្ពុជាបានស៊ុតចូលបកទៅវិញនៅនាទីទី៤៤ ដោយខ្សែបម្រើ កើត ពេជ្យ។
កម្ពុជានឹងត្រូវប្រកួតបន្តនៅក្របខ័ណ្ឌខាងលើនឹង ក្រុមជម្រើសជាតិ U20 តាជីគីស្ថាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕