លោក Hasan Salihamidzic នាយកកីឡារបស់ក្លឹប Byern Munich បាននិយាយទៅកាន់សារព័ត៌មាន Sky Sportsថា ក្លឹបលោកពិតជាធ្លាប់បាននិយាយទាក់ទងគ្នានឹងលោក Jeorge Mmendes ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ទាក់ទងនឹងអនាគតរបស់កីឡាករនេះពិតមែន។
ចាប់តាំងពីចប់រដូវកាលឆ្នាំ២០២១/២២កន្លងមក Ronaldo ត្រូវបានគេដឹងថា ចង់បានចាកចេញពី Man Utd រហូតមកដោយនៅខណៈពេលនេះនៅបន្តដើររកជម្រើសក្លឹបដែលអាចផ្លាស់ទៅបានដើម្បីត្រៀមឲ្យហើយ ដោយកន្លងមកធ្លាប់ទាក់ទងក្លឹបធំៗជាច្រើន តែត្រូវបានបដិសេធទាំងអស់។
ទាក់ទងនឹងរឿងនេះ នាយកកីឡារបស់ Bayern រូបនេះបកស្រាយថា ក្លឹបលោកពិតធ្លាប់បាននិយាយជាមួយភ្នាក់ងាររបស់កីឡាករនេះទាក់ទងនឹងរឿងខាងលើ ដោយលោកលើកឡើងថា Ronaldo គេនៅតែជាកំពូលកីឡាករ គ្រាន់តែគេមិនមែនជាជម្រើសដែលក្លឹបលោកត្រូវកការ ដោយក្លឹបលោកត្រូវការពង្រឹងចំណុចផ្សេង។
បន្ទាប់ពីរដូវកាលដោះដូរកីឡាករត្រូវបានបញ្ចប់ Ronaldo នឹងនៅបន្តជាមួយ Man Utd ព្រោះមិនអាចរកក្លឹបថ្មីទៅបាន។ សម្រាប់រដូវកាលនេះ លោក Ten Hag អ្នកចាត់ការ Man Utd ធ្លាប់បានលើកឡើងថា Ronaldo នឹងនៅបន្តជាមួយលោកបន្តទៀត ក្រុម Man Utd ទាំងមូលនេះមិនរុះរើទៀតទេសម្រាប់រយៈពេលពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕