ក្ដៅៗ! គ្រូបង្វឹកនៅ PL រូបនេះ ត្រូវបានក្លិបបណ្ដេញចេញជាផ្លូវការហើយ

Cinque Terre
August 31, 2022

ក្លិប Bournemouth បានប្រកាសជាផ្លូវការ អំពីការបញ្ចប់តួនាទី អ្នកចាត់ការទូទៅ លោក Scott Parker ហើយ ដោយតែងតាំងលោក Gary
O’Neil ជាគ្រូបង្វឹកបណ្ដោះអាសន្ន។គួររម្លឹកដែរថា Bournemouth ទើបបានឡើងមកលេងនៅ Premier League សាជាថ្មី នារដូវកាលមុន២០២១/២២។ ដោយឡែកនៅរដូវកាលថ្មីនេះ ចាប់ពីបើករដូវកាលបាន៤ប្រកួតកន្លងមក  លោក Scott Parker ដឹកនាំក្រុមឈ្នះម្ដងគត់ ហើយថែមទាំងចាញ់ធ្ងន់ៗ៣ប្រកួតជាប់គ្នា ជាក់ស្ដែងកាលពីសប្ដាហ៍ទី១ ឈ្នះ Aston Villa ២-០ សប្ដាហ៍ទី២ ចាញ់ Man City ៤-០ សប្ដាហ៍ទី៣ ចាញ់ Arsenal  ក្នុងដី ៣-០ និងសប្ដាហ៍ទី៤ ចាញ់ Liverpool នៅទឹកដី Anfield ទក់សាច់
៩-០ ។ ខណៈហេតុផល ចាញ់បន្តបន្ទាប់នេះហើយ ទើបក្លិបសម្រេចបណ្ដេញលោក Parker វ័យ៤១ឆ្នាំ ចេញ៕

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានថ្មីៗ