ខ្សែ​ប្រយុទ្ធ​ Brentford វ័យ​២៦ឆ្នាំ​រូប​នេះ​ ត្រូវ​ហៅ​មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​លើក​ដំបូង​

Cinque Terre
September 16, 2022

ខ្សែប្រយុទ្ធ​ Ivan Toney ដែល​ជា​កីឡាករ​របស់​ក្លឹប​ Brentford មាន​វ័យ​២៦ ត្រូវ​បាន​ លោក​ Gareth Southgate ហៅ​មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​លើក​ដំបូង​។

កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៦ឆ្នាំ​រូប​នេះ​ បាន​ប្រឡូក​ក្នុង​វ័យ​បាល់ទាត់​ក្រុម​ឈុត​ធំ​តាំង​ពី​រដូវកាល​ឆ្នាំ​២០១២/១៣​ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Northampton Town, Newcastle United និង​ Brentford នេះ​ជា​ដើម​។

Toney នឹង​ជួយ​ក្រុម​អង់គ្លេស​ក្នុង​ការ​ប្រកួត​ Nations League តទល់នឹង​អ៊ីតាលី និង​អាល្លឺម៉ង់​នៅ​ចុង​ខែ​នេះ​។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ចូល​រួម​ប្រកួត​ខាង​លើ​៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានថ្មីៗ