ម្ចាស់​ក្លឹប​ Chelseaថា បញ្ចប់​តំណែង​ Tuchel ព្រោះ​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ចំពោះ​អនាគត​

Cinque Terre
September 15, 2022

លោក​ Todd Boehly ម្ចាស់​ក្លឹប​ Chelsea បាន​ធ្វើ​ការ​បក​ស្រាយ​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ម្សិលមិញ​ទាក់ទង​នឹង​បញ្ហា​បញ្ចប់​តំណែង​ លោក​ Thomas Tuchel ពី​អ្នកចាត់ការ​ក្លឹប​ព្រោះ​លោក​ទាំង​ពីរ​មាន​ការ​យល់​ឃើញ​ចំពោះ​អនាគត​ក្លឹប​ខុស​គ្នា​។

លោក​ Boehly បាន​និយាយ​ថា​៖” នៅ​ពេល​ដែល​យើង​កាន់​កាប់​ការងារ​អី​មួយ​ យើង​ត្រូវ​ច្បាស់​ថា​យើង​មាន​ភាព​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​អ្នក​ដែល​កំពុង​ដឹកនាំ​ការងារ​នោះ​។ Tuchel ជា​មនុស្ស​មួយ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ និង​នាំ​មក​នូវ​ភាព​ជោគជ័យ​ច្រើន​ដល់​ Chelsea ក៏​ទស្សនៈ​របស់​យើង​សម្រាប់​ក្លឹប​នេះ​គឺ​រក​អ្នកចាត់ការ​ណា​ដែល​ចង់​ធ្វើ​ការ​ជា​មួយ​យើង​ “។

លោក​បន្ត​ថា​៖” និយាយ​ទៅ​ខ្ញុំ​គិត​ថា​នៅ​ Chelsea នេះ​គឺ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​។ យើង​មិន​ច្បាស់​ទេ​ថា​ Tuchel គាត់​មើល​ឃើញ​ចំណុច​ហ្នឹង​ដូច​យើង​ឬ​អត់​។ គ្មាន​នរណា​ម្នាក់​ ត្រូវ​ឬ​ក៏​ខុស​នោះ​ទេ​ គ្រាន់​តែ​ថា​ពួក​យើង​ទាំង​ពីរ​មិន​មាន​ទស្សនៈ​ការ​យល់​ឃើញ​ដូច​គ្នា​ចំពោះ​អនាគត​ក្លឹប​នេះ​ “។

ក្រោម​បញ្ចប់​តំណែង​លោក​ Thomas Tuchel លោក​ Boehly បាន​តែង​តាំង​ ​លោក​ Graham Potter មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Chelsea ពី​ពេល​នេះ​តទៅ​៕

ប្រភព៖ Goal

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានថ្មីៗ