រាល់​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ​នៅ​អង់គ្លេស​ ត្រូវ​រំសាយ​នៅ​ក្នុង​សប្ដាហ៍​​នេះ

Cinque Terre
September 12, 2022

គ្រប់​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ​ទាំង​អស់​នៅ​ចក្រភព​អង់គ្លេស​​អង់គ្លេស​ ត្រូវ​បាន​រំសាយ​ទាំង​អស់​នៅ​សប្ដាហ៍នេះ។

ការ​ផ្អាក​រាល់​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ​ ក៏​ដូច​ជា​ការ​កម្សាន្ត​នានា​គឺ​ ដើម្បី​ចូល​រួម​គោរព​ និង​រំលែក​ទុក្ខ​នូវ​ការ​បាត់​បង់​ ព្រះ​មហាក្សត្រី​ Elizabeth II បាន​យាង​ចូល​ទីវង្គត​កាល​ពី​យប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២២ (ម៉ោង​កម្ពុជា) នៅក្នុងជន្មាយុ ៩៦ព្រះវស្សា ដែល​បាន​គ្រង​រាជ្យសម្បត្តិ​ជា​ព្រះ​មហាក្សត្រី​អស់​រយៈពេល​ ៧០ឆ្នាំ។

​ដូច​ជា​ការ​ប្រកួត​បាល់ទាត់​ UEFA Europa League យប់​មិញ​ដែល​​មិន​អាច​រំសាយ​បាន​ដោយ​សារ​តែ​ដំណឹង​ភ្លាមៗ​ ក្លឹប​ចក្រភព​អង់គ្លេស​ដូច​ជា​ Manchester United, Arsenal, West Ham and Heart បាន​ធ្វើ​ស្ងៀម​ស្ងាត់​រយៈពេល​១នាទី​ មុន​ការ​ប្រកួត​ ដើម្បី​ជា​ការ​ចូល​រួម​គោរព​ និង​កាន់​ទុក្ខ​ដ៏​ធំ​នេះ​។

ជាក់​ស្ដែង​ក្រោយពី​ទទួល​ដំណឹង​ខាងលើ​ច្បាស់ ការ​ប្រកួត​រវាង​ Burnley និង​ Norwich City ក្របខ័ណ្ឌ​ Championship ជា​ដើមនៅ​ក្នុង​ថ្ងៃ​នេះ​ត្រូវ​បាន​រំសាយ​ទាំងអស់។

នៅខណៈ​នេះរាល់ការប្រកួត​កីឡាទាំងអស់​បានប្រកាសនៅ​បន្ត​ររំសាយដល់​ចប់សប្ដាហ៍នេះជាបន្តបន្ទាប់ ដោយជាពិសេសសម្រាប់ការ​ប្រកួត​បាល់ទាត់​អង់គ្លេសចុង​សប្ដាហ៍​នេះ​គឺបានផ្អាក​ ដោយ​នឹង​លើកពេលប្រកួតនៅ​ថ្ងៃ​ផ្សេង​នៅពេលក្រោយ​។

ស្ថាប័នកីឡាគ្រប់ប្រភេទនៅអង់គ្លេស សុទ្ធតែ​បាន​សរសេរ​សារ​ដឹងគុណ និង​រំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងនូវ ព្រះ​មហាក្សត្រី​ Elizabeth II៕

ប្រភព៖ BBC | Independent

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានថ្មីៗ