Ronaldo ធ្លាក់​តម្លៃ​ខ្លួន​១០លាន​អ៊ឺរ៉ូ​​ ក្នុង​រដូវកាល​​នេះ​

Cinque Terre
September 16, 2022

ខ្សែប្រយុទ្ធ​ Cristinao Ronaldo ធ្លាក់​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​១០លានអ៊ឺរ៉ូ​​ សម្រាប់​តម្លៃ​ទី​ផ្សារ​​កីឡាករ​សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣ ដែល​ទើប​ចេញ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermakt ។

ដូច្នេះ​កីឡាករ​ Man Utd រូប​នេះ​មាន​តម្លៃ​ខ្លួន​ត្រឹម​២០លាន​អ៊ឺរ៉ូ​​​ប៉ុណ្ណោះ​នៅ​ក្នុង​ពេល​នេះ​ ខណៈ​កាល​ពី​ចុង​រដូវកាល​ឆ្នាំ​២០២១/២២ កន្លង​ទៅ​នេះ​ គេ​មាន​តម្លៃ​ខ្លួន​៣០លាន​អ៊ឺរ៉ូ​​។

យ៉ាង​ណា​ការ​ធ្លាក់​តម្លៃ​ខ្លួន​នេះ​ជា​រឿង​ធម្មតា​ទេ​ទៅ​លើ​កីឡាករ​ ដែល​មាន​វ័យ​ច្រើន​​ ដូច​ជា​ Ronaldo ដោយ​ក្នុង​ឆ្នាំ​នេះ​ កីឡាករ​នេះ​មាន​វ័យ​ ៣៧ឆ្នាំ​ទៅ​ហើយ​ ។

នៅ​ក្នុង​រដូវកាល​ខ្សែប្រយុទ្ធ​រូប​នេះ​ចូល​លេង​ឲ្យ​ Man Utd បាន​៧ប្រកួត​ហើយ​ និង​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​ប្រភព​ដដែល​នេះ​ តម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់​ Ronaldo នៅ​អាជីព​បាល់ទាត់​របស់​ខ្លួន​គឺ​ឡើង​រហូត​ទៅ​ដល់​ ១២០លាន​អ៊ឺរ៉ូ​​​ នៅ​ឆ្នាំ​២០១៤​ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៨​ កាល​នៅ​លេង​ឲ្យ​ Real Madrid៕

ប្រភព៖ transfermarkt

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានថ្មីៗ