ខ្សែប្រយុទ្ធ Gabriel Jesus បាននិយាយទៅកាន់សារព័ត៌មាន ESPN Brazil នៅក្នុងថ្ងៃនេះទាក់ទិននឹងរឿងដែលគេមិនមានឈ្មោះចូលរួមលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតមិត្តភាពនៅក្នុងខែនេះដោយថាខ្លួននឹងខិតខំបន្ថែមដើម្បីទទួលបានឱកាសទៅលេងឲ្យក្រុមនេះ។
Gabriel បាននិយាយថា៖” ខ្ញុំគោរពនូវការសម្រេចចិត្តទាំងស្រុងទៅលើគ្រូបង្វឹក លោក Tite និងបុគ្គលិកដឹកនាំក្រុមទាំងអស់។ ដូចខ្ញុំនិយាយអញ្ចឹង ខ្ញុំជាកីឡាករប្រេស៊ីល ខ្ញុំនឹងនៅតែត្រៀមសម្រាប់ក្រុមជម្រើសជាតិជានិច្ច។ ខ្ញុំក៏គោរពនូវកីឡាករប្រេស៊ីលផ្សេងៗទៀត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ផងដែរ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតដើម្បីមានឱកាសអាចចូលរួមជួយក្រុមជម្រើសជាតិនេះ “។
កីឡាករប្រេស៊ីលរូបនេះទើបផ្លាស់ទៅកាន់ Arsenal ក្នុងរដូវកាលនេះ ដោយទោះជាគេចូលលេងបាន៨ប្រកួត និងស៊ុតចូលបាន៤គ្រាប់ទៅឲ្យក្លឹបហើយក្ដី ក៏ប៉ុន្តែនៅតែមិនបានជាប់ទៅលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងខែនេះ។
ក្នុងខែប្រេស៊ីលនឹងមានប្រកួតមិត្តភាពនឹង ហ្គាណា នៅថ្ងៃទី២៤ និងទុយណេហ្ស៊ីនៅថ្ងៃទី២៨៕