Gabriel Jesus ឆ្លើយ​​បែប​នេះ​ ក្រោយ​គ្មាន​​ឈ្មោះ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​

Cinque Terre
កញ្ញា 21, 2022

ខ្សែប្រយុទ្ធ​ Gabriel Jesus បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ ESPN Brazil នៅ​ក្នុង​ថ្ងៃ​នេះ​ទាក់ទិន​នឹង​រឿង​ដែល​គេ​មិន​មាន​ឈ្មោះ​ចូល​រួម​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​ក្នុង​ខែ​នេះ​ដោយ​ថា​ខ្លួន​នឹង​ខិត​ខំ​បន្ថែម​ដើម្បី​ទទួល​បាន​ឱកាស​ទៅ​លេង​ឲ្យ​ក្រុម​នេះ​។

Gabriel បាន​និយាយ​ថា​៖” ខ្ញុំ​គោរព​នូវ​ការ​សម្រេច​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​គ្រូ​បង្វឹក​ លោក​ Tite និង​បុគ្គលិក​ដឹកនាំ​ក្រុម​ទាំង​អស់​។ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ ខ្ញុំ​ជា​កីឡាករ​ប្រេស៊ីល​ ខ្ញុំ​នឹង​នៅ​តែ​ត្រៀម​សម្រាប់​ក្រុម​ជម្រើសជាតិ​ជា​និច្ច​។ ខ្ញុំ​ក៏​គោរព​នូវ​កីឡាករ​ប្រេស៊ីល​ផ្សេង​ៗ​ទៀត​ ដែល​មាន​គុណភាព និង​សមត្ថភាព​​ខ្ពស់​ផង​ដែរ​។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​មាន​ឱកាស​អាច​ចូល​រួម​ជួយ​ក្រុម​ជម្រើសជាតិ​នេះ​ “។

កីឡាករ​ប្រេស៊ីល​រូប​នេះ​ទើប​ផ្លាស់​ទៅ​កាន់​ Arsenal ក្នុង​រដូវកាល​នេះ​ ដោយ​ទោះ​ជា​គេ​ចូល​លេង​បាន​៨ប្រកួត​ និង​ស៊ុត​ចូល​បាន​៤គ្រាប់​ទៅ​ឲ្យ​ក្លឹប​ហើយ​ក្ដី​ ក៏​ប៉ុន្តែ​នៅ​តែ​មិន​បាន​ជាប់​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ក្នុង​ខែ​នេះ​។

ក្នុង​ខែ​ប្រេស៊ីល​នឹង​មាន​ប្រកួត​មិត្ត​ភាព​នឹង​ ហ្គាណា​ នៅ​ថ្ងៃ​ទី​២៤ និង​ទុយណេហ្ស៊ី​នៅ​ថ្ងៃ​ទី​២៨​៕

ប្រភព៖ Goal

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានថ្មីៗ